General Commissariat of National Police
.

រយ:ពេល២សប្តាហ៍ ប្រជាពលរដ្ឋជាង១៩ម៉ឺននាក់បានយល់ដឹងអំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅទូទាំងប្រទេស!

Loading

រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ បានបន្តផ្សព្វផ្សាយអំពី គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនៅទូទាំង២៥រាជធានី-ខេត្ត ដល់ប្រជាពលរដ្ឋចំនួន ១៩៤,៧៦៨នាក់ ដើម្បីបានឈ្វេងយល់ និងចូលរួមសហការអនុវត្តលក្ខណៈសម្បត្តិទាំង៧យ៉ាងរបស់គោលនយោបាយនេះឱ្យកាន់តែល្អប្រសើរ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា អាជ្ញាធរថ្នាក់រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់ តែងតែយកអស់កម្លាំងកាយ ចិត្តបំពេញកាតព្វកិច្ចប្រកបដោយការទទួលខុសត្រូវ បន្តចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពជាប្រចាំដូចភ្លៀងរលឹមនៅតាមវេទិកាសាធារណៈ សាលារៀន វត្តអារាម ខ្នងផ្ទះ និងទីសាធារណៈនានា ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាប និងចូលរួមសហការរាយការណ៍ ថែរក្សា ការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចមូលដ្ឋានតាមវិស័យនានាឱ្យមានការរីកចម្រើន ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ដើម្បីជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រយៈពេល១៤ថ្ងៃ កន្លងទៅ អាជ្ញាធរថ្នាក់ក្រោមជាតិ បន្តរៀបចំវេទិកាផ្សព្វផ្សាយបានចំនួន ៦,៣៣៤លើកក្នុងនោះ រួមមាន៖ នៅថ្ងៃទី៧ ខែតុលា ផ្សព្វផ្សាយបានចំនួន ៣១០លើក និងមានប្រជាពលរដ្ឋចូលរួម ៨,៦៦១នាក់ នៅតាម១៩រាជធានី-ខេត្ត។ ថ្ងៃទី៨តុលា ផ្សព្វផ្សាយបានចំនួន ៤៥២លើក និងមានប្រជាពលរដ្ឋចូលរួម ១៣,៣២៦នាក់ នៅតាម២០រាជធានី-ខេត្ត។ ថ្ងៃទី៩ បានចំនួន ៤៧៥លើក និងមានអ្នកចូលរួម១២,៣៦៥នាក់ នៅក្នុង២២ រាជធានី-ខេត្ត។ ថ្ងៃទី១០ ផ្សព្វផ្សាយបានចំនួន ៥៣៨លើក និងមានអ្នកចូលរួម ១៨,៣៣១នាក់ នៅតាម២៣រាជធានី-ខេត្ត។ ថ្ងៃទី១១ បានចំនួន ៤៧៤លើក និងមានអ្នកចូលរួម ១៣,៣២៦នាក់ នៅតាម ២០រាជធានី-ខេត្ត។ ថ្ងៃទី១២ ផ្សព្វផ្សាយបានចំនួន ៤១៨លើក និងមានអ្នកចូលរួម ១៣,៨៩៤នាក់ នៅតាម២២រាជធានី-ខេត្ត។ ថ្ងៃទី១៣ បានចំនួន ៣៦៤លើក និងមានអ្នកចូលរួម ១១,៣២៥នាក់ តាម២១រាជធានី-ខេត្ត។ ថ្ងៃទី១៤ បានចំនួន ៤៣១លើក និងមានអ្នកចូលរួម ១២,០៥៥ ក្នុង២១រាជធានី-ខេត្ត។ ថ្ងៃទី១៥ បានចំនួន ៥១២លើក និងមានអ្នកចូលរួម ១៥,១០៥នាក់ តាម២១រាជធានី-ខេត្ត។ ថ្ងៃទី១៦ បានចំនួន ៤៩៨លើក និងមានអ្នកចូលរួមចំនួន ១៤,០១៩នាក់ តាម ២២រាជធានី-ខេត្ត។ ថ្ងៃទី១៧ បានចំនួន ៥៧៦លើក និងមានអ្នកចូលរួម ២១,៥៩០នាក់ នៅ២៣រាជធានី-ខេត្ត។ ថ្ងៃទី១៨ បានចំនួន ៥៣៨លើក និងមានអ្នកចូលរួម ១៦,៦១៥នាក់។ ថ្ងៃទី១៩ បានចំនួន ៣៩៤លើក និងមានអ្នកចូលរួម ១៣,០១៦នាក់ ក្នុង២១រាជធានីខេត្ត និងថ្ងៃទី២០ អាជ្ញាធរបានផ្សព្វផ្សាយចំនួន ៣៥៤លើក និងមានប្រជាពលរដ្ឋចូលរួម ចំនួន ១១,១៤០នាក់ តាម២១រាជធានី-ខេត្ត។ 

គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានលក្ខណៈសម្បត្តិទាំង៧យ៉ាង ក្នុងនោះ រួមមាន ១.ផ្តល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿចិត្ត។ ២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ ៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្សពិសេសស្ត្រីនិងកុមារ ប្រកបដោយគុណភាពនិងប្រសិទ្ធភាព។ ៦.មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។ ៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនិងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែគាំទ្រ ជំរុញ ណែនាំនិងរំលឹកដល់មន្រ្តីទាំងអស់បន្តចូលរួមខិតខំប្រឹងប្រែង ព្យាយាមបម្រើពលរដ្ឋឱ្យបានទាន់ពេលវេលា ឆាប់រហ័ស ប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋទៅតាមមូលដ្ឋានរបស់ខ្លួន ស្របតាមទស្សនៈ «អ្វីៗធ្វើ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ»៕