កំពង់ស្ពឺ ÷ យប់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្តកំពង់ស្ពឺ បានចាត់កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងអធិការដ្ឋាននគរបាលក្រុង ស្រុក សហការចុះល្បាត់តាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រ ដេីម្បី បង្ការ ទប់ស្កាត់ រាល់បទល្មើស និង ការពារ រករក្សាសន្តិសុខ ក្នុងភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។
មានសុវត្ថិភាព ភូមិ ឃុំ ទៅបានដោយការចូលរួមពី លោកឪពុក អ្នកម្ដាយ អាណាព្យាបាលគ្រប់រូបខ្វះមិនបាន៕