General Commissariat of National Police
.

ក្មេងស្ទាវចំនួន៦នាក់ ដើរលេងដាច់យប់មិនចូលផ្ទះត្រូវបានសមត្ថកិច្ចនគរបាលខេត្តតាកែវ ឃាត់ខ្លួនយកមកសួរនាំរួចអប់រំណែនាំ និងអោយឳពុកម្ដាយមកធានាយកកូនត្រឡប់ទៅផ្ទះវិញ

Loading

តាកែវ ៖ យុវជនចំនួន ៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ខេត្ដតាកែវ ធ្វើការឃាត់ខ្លួនយកមកសួរនាំ ក្រោយប្រទះឃើញពួកគេនាំគ្នាជិះម៉ូតូនៅលើផ្លូវខេត្ដលេខ២២ នៅចំនុចឃុំលាយបូរណ៍ ស្រុកត្រាំកក់វេលាម៉ោង ២ទៀបភ្លឺ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយមានការសង្ស័យ ក្នុងពេលដែលកងកំលាំងកំពុងចុះល្បាត សមត្ថកិច្ចក៏ហៅអោយឈប់ តែក្រុមនេះបាននាំគ្នារត់គេចខ្លួនពីកំលាំងប៉ូលីស ។

លោកឧត្ដមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌបានអោយដឹងថា ដោយមានការណែនាំពីសំណាក់លោកឧត្ដមសរនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ និងសម្របសម្រួលនីតិវិធីដោយលោក ស្រុីវ គឹមស្រស់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានសម្រេចអោយសមត្ថកិច្ចធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះក្មេងទាំង ៦នាក់នេះ ជាមួយនឹងឳពុកម្ដាយ រួចអោយពួកគេត្រឡប់ទៅផ្ទះវិញ ដោយឋិតក្នុងការឃ្លាំមើលរបស់សមត្ថកិច្ច ។
ក្មេងទាំង០៦នាក់នេះរួមមាន៖
ឈ្មោះ ១ ឈ្មោះ ចិន សៀវឡុង ភេទប្រុស អាយុ១៤ឆ្នាំ ទីលំនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ។
២ ឈ្មោះ ជឿន កក្កដា ភេទប្រុស អាយុ១៤ឆ្នាំ ទីលំនៅភូមិត្បែងទទឹង ឃុំតាភេម ស្រុកត្រាំកក់។
៣ ឈ្មោះ វន សៅលី ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិអង្គគី ឃុំពពេល ស្រុកត្រាំកក់(ជាអ្នកបើកម៉ូតូធុនC125 ពណ៌ខ្មៅ សេរី២០១៩ ស្លាកលេខ តាកែវ 1Y-.5371។
៤ ឈ្មោះ ហេង ប៊ុនយុទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិត្រពាំងកក់ ឃុំលាយបូរ ស្រុកត្រាំកក់។
៥ ឈ្មោះ ចន ពិសាត ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិប្រស៊ូង ឃុំតាភេម ស្រុកត្រាំកក់។
៦ ឈ្មោះ សោម ស៊ីនគ័ន ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិត្រពាំងកក់ ឃុំលាយបូរ ស្រុកត្រាំកក់។
ក្រោយពេលសមត្ថកិច្ចនគរបាលធ្វើការដោះលែងកូនៗរបស់ខ្លួនអោយត្រឡប់ទៅផ្ទះវិញ ពួកគាត់ជាឳពុកម្ដាយ ជាអាណាព្យាបាលរបស់ក្មេងទាំង ០៦នាក់នេះ បានលើកដៃប្រណមម្រាមដៃដប់ អរគុណដល់លោកឧត្ដមេសនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ ដែលលោកបានផ្ដល់ឱកាសដល់កូនៗរបស់ពួកគាត់ ក្នុងការកែខ្លួនជាក្មេងល្អជួយដល់សង្គមជាតិឡើងវិញ នឹងសន្យាអប់រំកូនមិនអោយជ្រុលខ្លួនដើរផ្លូវខុសម្ដងទៀតនោះទេ៕