General Commissariat of National Police
.

នគរបាលខេត្តព្រៃវែង បន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហពេលយប់ជាប្រចាំ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបោសសម្អាតក្រុមក្មេងទំនើង

Loading

ព្រៃវែង ៖ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានបន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហនៅពេលយប់ជាប្រចាំក្នុងមូលដ្ឋាន ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្តាមូលដ្ឋាននានា ក្នុងភូមិសាស្រ្តសំខាន់ៗ និងបង្ការទប់ស្កាត់ ក៏ដូចជាបង្រ្កាបរាល់បទល្មើសផ្សេងៗឱ្យទាន់ពេលវេលាចៀសវាងមានករណីកើតឡើងជាយថាហេតុ ជាពិសេសគឺបទល្មើសគ្រឿងញៀន និងក្មេងទំនើង ។

សូមបញ្ជាក់ថា ការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យតាម ភូមិ ឃុំ ស្រុក នៅក្នុងមូលដ្ឋាន កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានអនុវត្ត​ដូច​ភ្លៀង​រលឹម​ជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗទាន់ពេលវេលា ៕