General Commissariat of National Police
.

យុវជនចូលរួមសកម្មភាពផ្សព្វផ្សាយបញ្ហាគ្រឿងញៀន ក្នុងពិធីប្រណាំងទូកថ្ងៃទី២ មានទស្សនាប្រមាណ៧០ម៉ឺននាក់

Loading

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ យុវជនកាយរិទ្ធ កាកបាទក្រហម និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងបានចូលរួមធ្វើសកម្មភាពផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនApp NoDrug : https://nodrugsnacd.com/download ដល់ប្រជាពលរដ្ឋដែលមកទស្សនាការប្រណាំងទូកថ្ងៃទី២ នេះ។

ក្នុងឱកាសនោះ ឯកឧត្តម ធូ ភា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបងដែលបានដឹកនាំកម្លាំងផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនបានសម្ដែងនូវការចាប់អារម្មណ៍ចំពោះសកម្មភាពរបស់យុវជនដែលបានចូលរួមធ្វេីសកម្មភាពផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដែលជាចលនាមួយមានសារៈសំខាន់ចាំបាច់ណាស់ជួយដល់សង្គមព្រោះថាអ្វីៗទាំងអស់គឺចាប់ផ្ដើមពីយុវជន​ ។ ការងារសង្គមទាំងឡាយឱ្យតែមានការចូលរួមធ្វេីសកម្មភាពពីយុវជនគឺសកម្មភាពនោះប្រាកដជាទទួលបានជោគជ័យ។

ថ្លែងក្នុងនាម ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត ក្នុងឱកាសនោះ លោក ធូ ភា សូមថ្លែងអំណរគុណ និងអំពាវនាវដល់យុវជនទាំងអស់ ត្រូវចូលរួមឲ្យបានសកម្មនៅក្នុងការងារជួយសង្គមនានា ពិសេសការបដិសេធ​ចំពោះគ្រឿងញៀន កុំឱ្យមានគ្រោះថ្នាក់ដល់សុខភាព ព្រោះថាកាលណាយើងការពារសុខភាព របស់ប្រជាពលរដ្ឋពិសេសយុវជនកុំឲ្យទៅពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀន​ នោះប្រទេសជាតិយើងនឹងរីកចម្រើន បានកាន់តែឆាប់រហ័ស។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងថា តួនាទីរបស់យុវជនក្នុងការចូលរួមបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន កុំឲ្យរីករាលដាលក្នុងសហគមន៍គឺ ពិតជាចាំបាច់​ ព្រោះថាអ្នកប្រើគ្រឿងញៀនភាគច្រើន ជាយុវជនដូចនេះ ប្រសិនបើយុវជនគាត់បានចូលរួមមិនទៅពាក់ព័ន្ធមិន​ សេពគប់ មិនអូសទាញមិត្តភក្កិឲ្យទៅប្រើប្រាស់គ្រឿងញៀននោះ សហគមន៍យើងនឹងមានសុខសុវត្ថិភាព​ ហើយសម្ដីរបស់យុវជន គឺឆាប់ចាក់ឫសចូលជ្រៅក្នុងបេះដូងយុវជនដូចគ្នា យុវជនអាចដឹងច្បាស់ ពីតម្រូវការចាំបាច់របស់យុវជនដូចគ្នា ៕