General Commissariat of National Police
.

សមត្ថកិច្ចក្រុងបាត់ដំបង ឃាត់ខ្លួនក្មេងទំនេីង០២ក្រុម ករណីវាយគ្នាទៅវិញទៅមក

Loading

បាត់ដំបង៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០០ និង៣០នាទីយប់ នៅចំណុចវាលបែកចាន ស្ថិតនៅក្រុមទី០១ ភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយគ្នាទៅវិញទៅមក) មួយកើតឡើង ដែលបង្ករដោយក្មេងទំនេីងទាំង ០២ក្រុម ។

ក្រោយពីបានទទួលពីពត៍មានពីប្រជាពលរដ្ឋ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះដល់កន្លែងកេីតហេតុ លុះដល់ម៉ោង០៧និង០០នាទីព្រឹក នៅថ្ងៃខែដដែល កម្លាំងសមត្ថកិច្ច បានធ្វេីការឃាត់ខ្លួនក្មេងទំនេីងទាំង០២ក្រុម បានចំនួន០៥នាក់៖
-ក្រុមទី០១៖
១.ឈ្មោះ ធឿន គុម្ភះ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុង+ខេត្តបាត់ដំបង ។
២.ឈ្មោះ ណាត ចាន់ថង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុង+ខេត្តបាត់ដំបង ។
-ក្រុមទី០២៖
១.ឈ្មោះ ចេង លីហួ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង ។
២.ឈ្មោះ រុន រ័ត្ន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង ។
៣.ឈ្មោះ ចេង ឈុនហេង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ ។

ក្រោយពីសាកសួរជនសង្ស័យទាំង០២ក្រុម ខាងលើបានសារភាពថា បានធ្វេីសកម្មភាពយកកៅអីជ័រវាយទៅលេីគ្នាទៅវិញទៅមក ពិតប្រាកដមែន ។ មូលហេតុដោយសារ ទាស់សំដីគ្នា ។ វត្ថុតាងដកហូតបាន៖ ម៉ូតូចំនួន ០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យខាងលេី ត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូន ទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕