បាត់ដំបង៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក បឿន សុវណ្ណ អភិបាលរងស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងចម្រុះមានផ្នែករដ្ឋបាលជលផលអន្លង់វិល, សង្កាត់រដ្ឋជលផល, កម្លាំងយោធាភូមិភាគទី៥, កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី និងសហគមន៍នេសាទឃុំជ្រៃ និងសហគមន៍នេសាទឃុំតាលាស់ បាន ចុះបង្រ្កាបបទល្មើជលផល នៅលំហរបឹងទន្លេសាប ០១លើក នៅចំណុចចំការកុង, ដំណាក់រទេះ, ខាងលើដំណាក់រទេះ, ក្បាលស្ទឹងចំការកុង ក្នុងភូមិសាស្រ្ត ភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានចូលរួមកម្លាំងចំរុះសរុបចំនួន ១៣នាក់ ។ សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈ ក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន ០៤គ្រឿង ។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖
-សាច់មងប្រវែង ៣៤៥០ម៉ែត្រ។
-ឡុកចាប់ត្រីចំនួន ១២។
-បង្គោល ១១៣០ដើម។
-ប្រលែងកូនត្រីចម្រុះ ១២៥គីឡូក្រាម។
ចំពោះករណីខាងលើនេះ រាល់វត្ថុតាង ដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើស បានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕