ខេត្តបាត់ដំបង៖ ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អញ្ជើញចូលរួមក្នុងពិធីរប្រកួតកីឡាប្រណាំងទូកខេត្តបាត់ដំបងឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក-លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត ។
ក្នុងនោះដែរ កម្លាំងសមត្ថកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ រួមទាំងប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិ ភ្ញៀវអន្តរជាតិអញ្ជេីញមកកំសាន្តសប្បាយយ៉ាងច្រើនកុះករ ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អបអរសាទរថ្ងៃចេញព្រះវស្សា នៅខេត្តបាត់ដំបង និងមានការបាញ់កាំជ្រួចអបអរសាទរយ៉ាងច្រើននៅជិតវិមានឯករាជ្យ ។
ក្រៅពីកិច្ចការពារសន្តិសុខនៅទីកន្លែងប្រារព្ធពិធី កងកម្លាំងនគរបាល មានភារកិច្ចការពារសន្តិសុខតាមដងផ្លូវសំខាន់ៗ នៅចាប់ពីចំណុចក្រុងបាត់ដំបង ឆ្ពោះទៅតាមបណ្តាស្រុកនានា ដើម្បីរក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋ លោកធ្វើដំណើរវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញប្រកបដោយសុខសុវត្ថិភាព៕