General Commissariat of National Police
.

កងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ប្រមាណ ៥០០ នាក់ ការពារសន្តិសុខ សណ្តាប់ ជុំវិញបរិវេណប្រារព្ធពិធីប្រណាំងទូកនៅក្រុងស្ទឹងសែន

Loading

កំពង់ធំ ៖ ជ្រក់ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា បន្តតាំងពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ ទទួលបានសុខសន្តិភាពយ៉ាងពេញលេញ ជម្រុញឲ្យមានកសាងអភិវឌ្ឍន៍ ភាពរីកចម្រើនគ្រប់វិស័យ ព្រមទាំងបានផ្ដល់ឱកាស ប្រារព្ធព្រឹត្តិការណ៍បុណ្យជាតិ អន្តរជាតិ ជាបន្តបន្ទាប់ ។

នៅថ្ងៃទី ១៦-១៧ ខែ តុលា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពង់ធំ បាន រៀបចំពិធីប្រណាំងទូក ស្ថិតនៅក្រុងស្ទឹងសែន ក្នុងគោលបំណងបង្កបរិយាកាស ជូនបងប្អូនប្រជាពលរដ្ឋ បានចូលរួមទស្សនាកំសាន្ត សប្បាយ និងដើម្បីសម្រង់ទូក ដែលមានលក្ខណៈសម្បត្តិល្អ ត្រៀមចូលរួមប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៤-១៥-១៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ ។

យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីអុំទូក ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានរយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៥-១៧ ខែ តុលា ឆ្នាំ២០២៤នេះ ប្រើប្រាស់កម្លាំងប្រមាណ ៥០០នាក់ និងមធ្យោបាយ សម្ភារៈមួយចំនួនទៀត បម្រើឲ្យការងារការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ។

ក្នុងនោះ ដោយអនុវត្តតាមទិសដៅ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត កងកម្លាំងនគរបាលជាតិ បានឈរជើងប្រចាំការតាមគោលដៅសំខាន់ៗ អនុវត្តភារកិច្ច ដែលថ្នាក់ដឹកនាំ ប្រគល់ជូនប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ។

បន្ថែមលើការងារការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មានទូកខ្នាតអន្តរជាតិចំនួន ០២គ្រឿង ចូលរួមប្រកួតប្រជែង : ១.សាមគ្គីធីបតីសែនជ័យបារមីស្រីទេព,២.ចន្ទមុន្នីរិទ្ធីយុវជនតេជោ ចូលរួមប្រកួតប្រជែង ដើម្បីបង្កបរិយាកាស ដល់ប្រជាពលរដ្ឋ បានទស្សនា កម្សាន្តសប្បាយ និងទទួលបានជ័យលាភី ផងដែរ ។

សូមបញ្ជាក់ដែរថា ក្នុងពិធីប្រណាំងទូកខាងលើនេះដែរ មានទូកចូលរួមប្រកួតប្រជែងដណ្តើមយកជ័យលាភី សរុបចំនួន ៦៦ និងកីឡាករចំនួន ២,០៨០នាក់, ១.ទូកវែងចំនួន ០៩ទូក,២.ទូកខ្នាតអន្តរជាតិចំនួន ៤១ទូក, ៣.ទូកផ្កាចារ ១៦ទូក ៕