General Commissariat of National Police
.

ផ្ទះប្រជាពលរដ្ឋ ចំនួន ០១ខ្នង ត្រូវបានអគ្គីភ័យឆាប​ឆេះបណ្តាលអោយខូចខាតទ្រព្យសម្បត្តិទាំង​ស្រុង​

Loading

មណ្ឌលគិរី ÷ នៅថ្ងៃព្រហស្សតិ៍ ១៥ កើតខែអស្សុជ ឆ្នាំរោង ឆស័កព.ស២០៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នាវេលាម៉ោង ៦ និង០០នាទីព្រឹក មានករណីគ្រោះអគ្គីភ័យមួយបានកើតឡើងនៅត្រង់ចំណុចប៉ោដើមស្វាយស្ថិតនៅក្នុងភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ករណីគ្រោះអគ្គីភ័យខាងលើនេះ បណ្តាលអោយឆេះផ្ទះរបស់ប្រជាពលរដ្ឋចំនួន០១ ខ្នងសង់អំពីឈើ ដំបូលប្រក់ស័ង្កសីដែលមានទំហំ ០៥x៨ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ មាន ម៉ាត់ឡី ភេទប្រុស អាយុ ២៧ឆ្នាំ និងប្រពន្ធឈ្មោះ សា ស្រីមុំ មានទីលំនៅបច្ចុប្បន្នរស់នៅចំណុចប៉ោដើមស្វាយ ភូមិអូរច្រា ឃុំស្រែ​ព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ក្នុងករណីគ្រោះអគ្គីភ័យខាងលើនេះ តបតាមរបាយការណ៍របស់លោកអធិការនគរបាលស្រុកកែវសីមា បានបញ្ជាក់ថា ករណីគ្រោះអគ្គីភ័យនេះគឺបណ្តាលមកពីផ្ទុះចង្រ្កានហ្គាសខ្នាតតូចដែលកំពុងដាំបាយទើបបណ្តាលអោយឆាបឆេះទ្រព្យសម្បត្តិទាំងស្រុង។
*សម្ភារៈដែលខូចខាតរួមមានដូចខាងក្រោម÷
-លុយចំនួន ៦លានរៀល(ប្រាំមួយលានរៀល)។
– ឯកសារផ្ទាល់ខ្លួន(អត្តសញ្ញាប័ណ្ណ.សំបុត្រកំណើត.ប្លង់ដី ២ច្បាប់.សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ)។
– ម៉ាស៊ីនបាញ់ថ្នាំចំនួន០១ គ្រឿង។
– ម៉ូទ័របាញ់ថ្នាំចំនួន០១គ្រឿង។
– ជីចំនួន០២ បាវ។
– អង្ករចំនួន០១បាវ។
– ខោអាវនិងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត។
ក្នុងករណីគ្រោះអគ្គីភ័យកើតឡើងកម្លាំងប៉ុស្តិ៍រដ្ឋបាល បានចុះជួយពន្លត់ជាមួយកម្លាំងប្រជាការពារ និងប្រជាពលរដ្ឋតែពន្លត់ភ្លើងមិនឈ្នះ ម៉្យាងរថយន្តសង្រ្គោះអគ្គីភ័យរបស់អធិការស្រុកកែវសីមា នៅឆ្ងាយ និងមានការលំបាកម៉្យាងស្ពានក៏បាក់ទៀតផង។
ក្នុងករណីគ្រោះអគ្គីភ័យខាងលើនេះ មិនបានប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋឡើយ ៕