ខេត្តព្រៃវែង ៖ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កងកម្លាំងនគរបាលខេត្តព្រៃវែង បានចុះសម្រួលចរាចរណ៍ការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែងនេះ ដែលថ្ងៃនេះគឺជាថ្ងៃទី ២ និងជាថ្ងៃបិទព្រឹត្តិការណ៍ប្រាណាំងទូក ងផងដែរ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ពិធីនេះប្រារព្ធឡើងនៅបរិវេនតំបន់មាត់ទន្លេរ”ចុងប៉ម” ស្ថិតក្នុងភូមិលេខ ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែងខេត្តព្រៃវែង ។
គួរញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រណាំងទូក ង នៅខេត្តព្រៃវែងនេះដែរធ្វើឡើងមានរយៈពេលចំនួន ២ ថ្ងៃ គឺចាប់ផ្ដើមពី ថ្ងៃទី ១៦-១៧ ខែតុលា ឆ្នាំ ២០២៤ កម្លាំងនគរបាលខេត្តព្រៃវែង ចុះជួយសម្រួចចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់តាមគោលដៅនីមួយៗ កងកម្លាំងនគរបាលទាំងអស់បានខិតខំបំពេញបេសកកម្មនេះបានយ៉ាងខ្ជាប់ខ្ជួនដោយប្រកាន់ភ្ជាប់នូវស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុត ធ្វើយ៉ាងណាដើម្បីធានាបាននូវ សន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ល្អ ជូនបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករដើរកម្សាន្តទស្សនាការតាំងពិពណ៌លក់ផលិតផល ការប្រគុំតន្រ្តី និងបាញ់កាំជ្រួច ដើម្បីអបអរសាទរការប្រណាំងទូក “ង”ខេត្តព្រៃវែង នាយប់ថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ៕