General Commissariat of National Police
.

នគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយក្រុមចម្រុះខេត្ត បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ពិនិត្យជាតិអាល់កុលពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត

Loading

ខេត្តកំពង់ឆ្នាំង៖ នៅយប់ថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង​​ កម្លាំងនគរបាលការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះនឹងជាតិពុល បានសហការ ជាមួយអធិការដ្នាននគរបាលតាមបណ្តាក្រុងស្រុកនឹង ក្រុមចម្រុះខេត្ត បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ពិនិត្យជាតិអាល់កុលពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នឹងការពារសន្តិសុខ សុវត្ថិភាពជូន​ប្រជាពលរដ្ន​អោយ​បានល្អប្រសើរ ហើយបានងអនុវត្តចំនួន០៥គោលដៅគឺ៖
-ស្រុករលាប្អៀរ០២គោលដៅ
-ស្រុកកំពង់លែង០៣គោលដៅ
-ស្រុកសាមគ្គីមានជ័យ០៥គោលដៅ។

លទ្ធផលកិច្ចប្រតិបត្តិការត្រួតពិនិត្យរួមមាន:
-រថយន្តចំនួន៣២គ្រឿង
-ម៉ូតូចំនួន១៣៤គ្រឿង
-គោយន្តចំនួន០៤គ្រឿង

+សកម្មភាពបទល្មើសចរាចរណ៍ផ្លូវគោក បានអប់រំមនុស្សធ្វើដំណើរក្នុងស្ថានភាពស្រវឹង(មានជាតិអាកុល) គ្មានពាក់មួកសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយ គ្មានខ្សែក្រវ៉ាត់ គ្មានផ្លាកលេខ កំុអោយប្រើប្រាស់ស៊ីម៉ាំងកែច្ឆៃ  រថយន្តខុសលក្ខណៈបច្ចេកទេស(តទ្រុង)នឹងរថយន្តដឹកសម្ភារៈសំពីសំពោង នឹង អប់រំក្មេងៗដើរលេងពេលយប់ មានចំនួន១១២នាក់ ស្រី១៨នាក់៕