ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃពុធ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យជំនាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ក្រុង និងប៉ុស្តិ៍រដ្ឋបាលចុះបំពេញបែបបទ និងថតអត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំង ដែលហួសសុពលភាព ព្រមទាំងបានយកអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕