General Commissariat of National Police
.

សមត្ថកិច្ចចែកជូនខិតប័ណ្ណផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអញ្ជេីញមកកំសាន្តសប្បាយក្នុងពិធីបុណ្យអុំទូុក បណ្តែតប្រទីប ក្នុងខេត្តបាត់ដំបង

Loading

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដែលជាថ្ងៃដំបូងនៃការចាប់ផ្តើមបើកការប្រណាំទូកខេត្តបាត់ដំបង លោកឧត្តមសេនីយទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំកងកម្លាំងនគរបាល ចូលរួមជាមួយឯកឧត្តម ធូ ភា អភិ បាលរងខេត្តបាត់ដំបង ធ្វេីការចែកជូននូវខិតប័ណ្ណផ្សព្វផ្សាយអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងផ្សព្វផ្សាយបញ្ហាគ្រឿងញៀន ជូនដល់ប្រជាពលរដ្ឋ ដែលបានអញ្ជេីញមកទស្សនាកំសាន្តក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អបអរសាទរថ្ងៃចេញព្រះវស្សា ក្នុងខេត្តបាត់ដំបង៕