ខេត្តបាត់ដំបង ៖ នៅថ្ងៃពុធ ១៤ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ជាដែលថ្ងៃពិធីបុណ្យអុំទូក បណ្តែតប្រទីប អបអរសាទរថ្ងៃចេញព្រះវស្សា នៅខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកងកម្លាំងនគរបាល រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងកម្មវិធីកំសាន្តសប្បាយ របស់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ចាប់ពីពេលព្រឹករហូតដល់ពេលរាត្រី ដោយមានការបាញ់កាំជ្រួចអបអរសាទរ យ៉ាងច្រើន នៅជិតទីវិមានឯករាជ្យ ដែលប្រារព្ធធ្វេីចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
ក្នុងសកម្មភាពការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំរួមទាំងប្រជាពល រដ្ឋក៏ដូចជាភ្ញៀវជាតិ ភ្ញៀវអន្តរជាតិអញ្ជេីញមកកំសាន្តសប្បាយក្នុងឱកាសនេះ សមត្ថកិច្ចនគរបាល បានសហការជាមួយសមត្ថកិច្ចអា ជ្ញាធរពាក់ព័ន្ធ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសនេះប្រកបដោយសុខសុវត្ថិភាព៕