General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៥ តុលា ចំនួន ១៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦០នាក់

Loading

រាជធានីភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែតុលា ។

ក្នុងចំណោមជនសង្ស័យចំនួន ៦០នាក់ រួមមាន ៖

+ជួញដូរ ២ករណី ឃាត់ ៧នាក់ (ស្រី ០នាក់)

+ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ២៥នាក់ (ស្រី ១នាក់)

+ប្រើប្រាស់ ៥ករណី ឃាត់ ២៨នាក់ (ស្រី ៧នាក់) ។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែតុលា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ១៨៩,០៤ក្រាម។

-មេតំហ្វេតាមីន(Wy)= ១,៩០ក្រាម។

-កេតាមីន(Ke)= ១,៩០ក្រាម។

លទ្ធផលខាងលើ ១៤អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ១០អង្គភាព

១ / មន្ទីរ៖ ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់។

២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ៨២,៦៣ក្រាម។

៣ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

៤ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៨,៦៨ក្រាម។

៥ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៨,០៧ក្រាម។

៦ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៧,៨៦ក្រាម។

៧ / កំពត៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦,៥៨ក្រាម។

៨ / រតនគិរី៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥៨,៩៩ក្រាម។

៩ / សៀមរាប៖ រក្សាទុក ២ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៧នាក់ ស្រី ៧នាក់ ចាប់យកIce ២,៥២ក្រាម។

១០ / ប៉ៃលិន៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

កងរាជអាវុធហត្ថ ៖ ៤អង្គភាព

១ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២,៦១ក្រាម។

២ / កំពត៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៩,៩០ក្រាម។

៣ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់។

៤ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,២០កហរាម, Wy ១,៩៩ក្រាម និងKe ១,៩០ក្រាម។