បាត់ដំបង៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៨និង០០នាទី នៅចំណុចក្រុមទី១១ ភូមិ សំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីលួច (ឆក់កាបូបលុយ) មួយកើតឡើងមួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វេីសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះ ឈ្មោះ នី ស៊ីណាត ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិវត្តកណ្តល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានប្រាក់ខ្មែរចំនួន២.៥០០.០០០រៀល (ពីរលានប្រាំសែនរៀល) ។
ក្រោយពីទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ព្រៀង នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ ចុះធ្វេីការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យទាំង ០២នាក់៖ ០១-ឈ្មោះ រឿន វិរះ ភេទប្រុស អាយុ២៥ឆ្នាំ មានាទីលំនៅភូមិសំរោង ឃុំធិបតី ស្រុកមោងឬស្សី ខេត្តបាត់ដំបង និង០២-ឈ្មោះ សល់ ស៊ីន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង នៅវេលាម៉ោង០៨.៣០នាទី ថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០២៤ នៅចំណុចភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្ត បាត់ដំបង យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសង្កែ ។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពឆក់កាបូបលុយ របស់ជនរងគ្រោះពិតប្រាកដមែន ។
វត្ថុតាងដកហូតបានរួមមាន៖
-កាបូបលុយរបស់ជនរងគ្រោះ ។
-កាំបិតចំនួន០១ ។
ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកសង្កែសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕