General Commissariat of National Police
.

កម្លាំងនគរបាលជំនាញ ចុះបំពេញ​បែបបទ និងថតអត្តសញ្ញាណប័ណ្ណ ​ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំង

Loading

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃពុធ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យជំនាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង​ ​បានសហការ​ជាមួយ​កម្លាំង​អធិការដ្នាននគរបាល ស្រុក ក្រុង នឹងប៉ុស្តិ៍រដ្ឋបាលចុះបំពេញ​បែបបទ និងថតអត្តសញ្ញាណប័ណ្ណ​ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំង ដែលហួសសុពលភាព ព្រមទាំងបានយកអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕