ព្រះវិហារ ៖ ព្រឹកថ្ងៃអង្គារ ១៣កើត ខែ អស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានចាត់តំណាង លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងផែនការងារសេនាធិការ បានដឹកនំលោក លោកស្រីស្នងការរង អញ្ជើញចូលរួមក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវរាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ (ព្រះបរមរតកោដ្ឋ) គម្រប់ខួប ១២ឆ្នាំ ក្រោមអធិបតីភាព លោក មុត ភិសិដ្ឋនា អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណអភិបាលខេត្តព្រះវិហារ និងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ។
ក្នុងពិធីនេះដែរក៍មានការអញ្ជើញចូលរួមពី សំណាក់ឯកឧត្តម លោកជុំទាវក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពចំណុះខេត្ត ប្រធានក្រុមប្រឹក្សាក្រុង/ស្រុកទាំង៨ មន្រ្តីរាជការ លោកគ្រួ អ្នកគ្រួ សិស្សានុសិស្ស យុវជន សសយក និងយុវជនកាយរឹទ្ធជាច្រើននាក់។
ក្នុងពិធីនេះ លោក មុត ភិសិទ្ធនា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត បានអានសារលិខិតថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ(ព្រះបរមរតកោដ្ឋ) គម្រប់ខួប ១២ឆ្នាំ ជូនកម្មវិធី៕