General Commissariat of National Police
.

ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៣០គ្រាប់ រាយការណ៍ជូនសមត្ថកិច្ច នៅស្រុកសំឡូត

Loading

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០៨ និង០០នាទី នៅចំណុចក្បែរព្រៃសហគមន៍ នៅភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង មានប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រួចបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាតោក នៃអធិការដ្ឋាននគរបាលស្រុកសំឡូត។ ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃេីញប្រភេទគ្រាប់ចំនួន ៣០គ្រាប់ មានគ្រាប់កាំភ្លើងត្បាល់ 60mm ចំនួន ១៨គ្រាប់, គ្រាប់កាំភ្លើងត្បាល់ 82mm ចំនួន ០៥គ្រាប់, គ្រាប់បែកដៃ F1 ចំនួន ០១គ្រាប់ និងគ្រាប់ B40 ចំនួន ០៥គ្រាប់ ហើយសមត្ថកិច្ចបានចងខ្សែហ៊ុំព័ទ្ធ និងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន Hello trust ដេីម្បីយកទៅកំទេចចោល។  

ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកសំឡូត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕