General Commissariat of National Police
.

លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំសម្រាប់នគរបាលជាស្ត្រី” វគ្គទី២ ដល់ប្រធានក្រុមការងារយេនឌ័រ និងមន្ត្រីនគរបាលជាតិនារីតាមបណ្តានាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

Loading

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារយេនឌ័រអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “ការពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំសម្រាប់នគរបាលជាស្ត្រី” វគ្គទី២  ដល់ប្រធានក្រុមការងារយេនឌ័រ និងមន្ត្រីនគរបាលជាតិនារីតាមបណ្តានាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប ក្រោមកិច្ចសហការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក តាមរយៈជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលអាល្លឺម៉ង់។ ពិធីនេះមានការអញ្ជើញចូលរួមពី អ្នកនាង Suchaya Mokkhasen មន្ត្រីកម្មវិធីថ្នាក់ជាតិ អង្គការ UNODC ប្រចាំប្រទេសថៃ តាមរយៈអនឡាញ, លោក RODNEY SMITH, និងអ្នកនាង REBECCA WEAVER ជាគ្រូឧទ្ទេសសម្រាប់វគ្គបណ្តុះបណ្តាល ព្រមទាំងមានការសម្របសម្រួលរៀបចំដោយការិយាល័យអង្គការ UNODC ប្រចាំប្រទេសកម្ពុជា ដែលមានសិក្ខាកាមជាថ្នាក់ដឹកនាំនគរបាលនារីតាមបណ្ដានាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ សរុបចំនួន ៣០រូប ។

ក្នុងឱកាសនោះផងដែរ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNODC ដែលបានខិតខំជួយជ្រោមជ្រែងរៀបចំវគ្គនេះកើតចេញជារូបរាងឡើង និងសកម្មភាពដែលបានអនុវត្តជាច្រើនក្នុងពេលកន្លងមកក្នុងដំណាក់កាលទី១ និងដំណាក់កាលទី២។ សកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងសមត្ថភាព ភាពអង់អាចជាភ្នាក់ងារអនុវត្តច្បាប់របស់យើងក្នុងភាពជាថ្នាក់ដឹកនាំមន្ត្រីនគរបាលនារីនៅកម្ពុជា ក៏ដូចជានៅទូទាំងសហគមន៍អាស៊ានផងដែរ ៕