General Commissariat of National Police
.

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ មួ​ង​ សុធា​ អញ្ជើញ​បើក​វគ្គ​បណ្តុះបណ្តាល​មុខ​ជំនាញ​ DNA​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​

Loading

​រាជធានី​ភ្នំពេញ​ ៖​ ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០២៤​នេះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ មួ​ង​ សុធា​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​ពិធី​ បើក​វគ្គ​បណ្តុះបណ្តាល​មុខ​ជំនាញ​ DNA​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឈុ​ន​ ចាន់​សុខា​ ប្រធាន​នាយកដ្ឋាន​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​,​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ ណា​រិ​ន​ អនុប្រធាន​នាយកដ្ឋាន​ និង​ជា​ប្រធាន​មន្ទីរពិសោធន៍​កោសល្យវិច័យ​ DNA​ នៃ​នាយកដ្ឋាន​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​ ,​ លោក​ព្រះរាជា​អាជ្ញា​រង​ខេត្តកណ្តាល​,​ លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​,​ លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ខេត្តស្វាយរៀង​,​ លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ខេត្តតាកែវ​,​ លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​រងរាជធានីភំ្នពេញ, លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​រង​ខេត្តកណ្តាល​,​ លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​រង​ខេត្តព្រៃវែង​,​ លោកនាយ​-​នាយ​រង​ការិយាល័យ​ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។​
​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ មួ​ង​ សុធា​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​នាំ​យក​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខ​ទុក្ខ​របស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ ជូន​ដល់​កងកម្លាំង​នគរបាល​ជាតិ​ទាំងអស់​ និង​ផ្តល់​អនុសាសន៍​ណែនាំ​មួយ​ចំនួន​រួម​មាន​ ៖​
១-​ត្រូវ​គោរព​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​
២-​ត្រូវ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​
៣-​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ភារកិច្ច​ដែល​ថ្នាក់ដឹកនាំ​ប្រគល់​ជូន​
៤-​ត្រូវ​ខិតខំ​សិក្សា​មុខ​ជំនាញ​កោសល្យវិច័យ​ DNA​ នេះ​ឲ្យ​ចេះ​ និង​ច្បាស់លាស់​ ។​
៥-​ត្រូវ​អប់រំ​បងប្អូន​កូនចៅ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ អគ្គស្នងការ​រង​ បន្ត​ថា​ វគ្គ​សិក្សា​ទី​៥​នេះ​ គឺ​ពិតជា​មាន​តម្លៃ​ និង​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ចំពោះ​ជំនាញ​ បទ​ពិសោធន៍​ថ្មី​ ដែល​លោកគ្រូ​បាន​ចែករំលែក​នៅ​ពេល​បន្តិចទៀត​នេះ​។​ ដូច្នេះ​សូម​ឲ្យ​សិក្ខាកាម​ទាំងអស់​យកចិត្តទុកដាក់​ត្រង់ត្រាប់​ស្តាប់​ផ្ចិតផ្ចង់​ដោយ​យកចិត្ត​ទុក​ក្នុង​ការ​រៀនសូត្រ​ នូវ​មេរៀន​ដែល​នាយកដ្ឋាន​នគរបាល​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​ បាន​ធ្វើការ​បណ្តុះបណ្តាល​ ដល់​មន្ត្រី​នគរបាល​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​ទូ​ទាំង​ប្រទេស​ ដោយ​ផ្តោត​លើ​មុខ​ជំនាញ​ថ្មី​កោសល​វិច័យ​ DNA​ ដូច​ជា​ ៖
​ ១-​ការ​ពិនិត្យ​វត្ថុ​តាង​
​ ២-​ចាប់​យក​វត្ថុ​តាង​
​ ៣-​រក្សា​ទុក​វត្ថុ​តាង​
​ ៤-​ការ​បញ្ជូន​សំណាក​ DNA
​ ៥-​ការ​រៀបចំ​ឯកសារ​សំណុំរឿង​
​ ៦-​បណ្តុះបណ្តាល​លើ​វិធីសាស្ត្រ​ ប្រើប្រាស់​ឧបករណ៍​ DNA​ វិធីសាស្ត្រ​ទាញ​យក​សំណាក​ DNA​ ការ​យក​គំរូ​ DNA​ និង​វិភាគ​ទិន្នន័យ​ DNA​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ មួ​ង​ សុធា​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ក៏​សូម​កោតសរសើរ​ចំពោះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឈុ​ន​ ចាន់​សុខា​ ប្រធាន​នាយកដ្ឋាន​ បច្ចេកទេស​និង​វិទ្យាសាស្ត្រ​,​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ ណា​រិ​ន​ អនុប្រធាន​នាយកដ្ឋាន​ និង​ជា​ប្រធាន​មន្ទីរពិសោធន៍​កោសល្យវិច័យ​ DNA​ នៃ​នាយកដ្ឋាន​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​,​ លោក​ព្រះរាជា​អាជ្ញា​រង​ខេត្តកណ្តាល​,​ លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​,​ លោក​ឧត្តមសេនីយ៍ទោ​ ស្នងការ​ខេត្តស្វាយរៀង​,​ លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ខេត្តតាកែវ​,​ លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​រងរាជធានីភំ្នពេញ, លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​រង​ខេត្តកណ្តាល​ និង​លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​រង​ខេត្តព្រៃវែង​ និង​សហការី​ ដែល​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ឲ្យ​បាន​ជោគជ័យ​៕