General Commissariat of National Police
.

រុស្ស៊ីនិយាយថា ប្រជាជនជាង ៣០.០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ជាប់ ព្រំដែនអ៊ុយក្រែន

Loading

Oct 14 (Reuters) – ប្រធានសិទ្ធិមនុស្សរបស់រុស្ស៊ីលោក Tatyana Moskalkova បាននិយាយនៅក្នុង សុន្ទរកថា ដែលបានចេញផ្សាយនៅថ្ងៃចន្ទថា ប្រជាជនប្រមាណ ៣០,៤១៥នាក់ ដោយមានរួមទាំងកុមារជិត ៨,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ជាប់ព្រំដែនអ៊ុយក្រែន ដោយសារការបាញ់ផ្លោង និងការវាយ ប្រហារ។
លោកបានប្រាប់សារព័ត៌មាន Argumenty I Fakty នៅក្នុងបទសម្ភាសន៍០១ថា ជនភៀសខ្លួនត្រូវបាន បញ្ជូនទៅមជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្នជិតដែលមានចំនួនជិត ១.០០០កន្លែង នៅទូទាំងប្រទេស។
អ៊ុយក្រែនមានសង្គ្រាមនឹងរុស្សីចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើការសងសឹកដោយការបាញ់ផ្លោង និងការវាយប្រហារផ្សេងទៀត លើតំបន់ព្រំដែនរបស់រុស្ស៊ី ដែលយោធាបាននិយាយថា ការវាយប្រហារទាំង នោះសំដៅទៅលើហេដ្ឋារចនាសម្ព័នសំខាន់ដែលបម្រើដល់ កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងម៉ូស្គូក្នុងសង្រ្គាម។