TAIPEI, Oct 14 (Reuters) – នៅថ្ងៃចន្ទ មន្ត្រីសន្តិសុខតៃវ៉ាន់ជាន់ខ្ពស់ម្នាក់បាននិយាយថា សម្ពាធពីចិនមក លើកោះតៃវ៉ាន់គឺ “មិនស្រាលទេ” បន្ទាប់ពីប្រទេសចិនបានចាប់ផ្តើមសមយុទ្ធថ្មីជុំវិញកោះនេះ។
ថ្លែងនៅក្នុងវេទិកាអន្តរជាតិស្តីពីនយោបាយចិនដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងតៃប៉ិ អគ្គលេខាធិការក្រុម ប្រឹក្សាសន្តិសុខជាតិលោក Joseph Wu បាននិយាយថា “យើងត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា។ យើងនឹងរក្សាស្ថានភាពធម្មតា ទំនួលខុសត្រូវ និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ទាំងមូល”។
ប្រទេសចិនបានហៅប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te ថាជា ជនបំបែកខ្លួន។ ហើយលោក Lai និង រដ្ឋាភិបាលរបស់លោកបានច្រានចោលការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ដោយនិយាយថា មាន តែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ពួកគេបាន។
លោក Wu បាននិយាយថា “មេដឹកនាំជុំវិញពិភពលោកនៅពេលនេះនិយាយច្រើនជាងពេលណាទាំងអស់ អំពីតម្រូវការសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ ហើយតៃវ៉ាន់នឹងបន្តស្វែងរកលទ្ធភាព សម្រាប់កិច្ចចរចាជាមួយចិន”។