WASHINGTON, Oct 13 (Reuters) – កាលពីថ្ងៃអាទិត្យ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងបញ្ជូន ទាហានសហរដ្ឋអាមេរិក និងប្រព័ន្ធប្រឆាំងមីស៊ីលដ៏ទំនើបទៅកាន់ប្រទេសអ៊ីស្រាអែល ដែលជាការដាក់ ពង្រាយមានគោលបំណងពង្រឹងការពារដែនអាកាសរបស់ប្រទេសនេះ បន្ទាប់ពីមានការវាយប្រហារដោយ មីស៊ីលពីអ៊ីរ៉ង់។
ប្រធានាធិបតីអាមេរិកលោកចូ បាយឌិនបាននិយាយថា វិធានការនេះគឺសំដៅដល់ការ “ការពារអ៊ីស្រាអែល” ដែលកំពុងថ្លឹងថ្លែងការសងសឹក ដែលត្រូវបានរំពឹងទុកប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេអេរ៉ង់បានបាញ់ មីស៊ីលជាង ១៨០គ្រាប់ ទៅកាន់អ៊ីស្រាអែល កាលពីថ្ងៃទី០១ ខែតុលា។
មន្ត្រីបាននិយាយថា សហរដ្ឋអាមេរិកបានកំពុងជំរុញជាឯកជនឱ្យអ៊ីស្រាអែលកំណត់ការឆ្លើយតបរបស់ខ្លួន ដើម្បីជៀសវាងការបង្កសង្គ្រាមកាន់តែទូលំទូលាយនៅតំបន់មជ្ឈិមបូព៌ា ដោយលោកបាយឌិនបានប្រឆាំងជា សាធារណៈចំពោះការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ និងការព្រួយបារម្ភអំពីការវាយប្រហារលើហេដ្ឋា រចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយទោ Patrick Ryder បានពណ៌នាអំពីការដាក់ពង្រាយនេះថាជា ផ្នែកនៃ “ការកែសម្រួលដែលយោធាអាមេរិកបានធ្វើក្នុងប៉ុន្មានខែថ្មីៗនេះ” ដើម្បីគាំទ្រអ៊ីស្រាអែល និងការពារ បុគ្គលិកសហរដ្ឋអាមេរិកពីការវាយប្រហារដោយអ៊ីរ៉ង់ និងក្រុមគាំទ្រដោយអ៊ីរ៉ង់។