General Commissariat of National Police
.

កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿង​ញៀន សហការជាមួយកម្លាំងសមត្ថកិច្ចស្រុកកោះញែក ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤​នាក់ ក្នុងករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

Loading

ខេត្តមណ្ឌលគិរី ៖ ក្រោមការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរ​បាលខេត្តមណ្ឌលគិរី មានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោក ទន់ នឿន មេភូមិកោះម្យើលក្រោម ។ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២១ និង ៤៨ នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរ​បាលស្រុកកោះញែក បានប្រើវិធី (ញុះញង់) ឲ្យលក់គ្រឿងញៀនខុសច្បាប់ ហេីយធ្វេីការចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខផ្ទះ របស់ឈ្មោះ ម៉ា ឡាណា ស្ថិតនៅក្នុងភូមិកោះម្យើលក្រោម ឃុំណងឃីលិក ស្រុកកោះ​ញែក ខេត្តមណ្ឌលគិរី ។ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៤នាក់ហើយធ្វើការសួរនាំរួចឈានទៅកំណត់បានមុខសញ្ញាជួញដូរគ្រឿងញៀនឈ្មោះ ធី ភ្លាមនោះកម្លាំងជំនាញបានចុះដល់ផ្ទះរបស់ឈ្មោះ ធី ប៉ុន្តែជនសង្ស័យរូបនេះបានរត់គេចខ្លួនបាត់ មុនបន្តិច ពេលកម្លាំងនគរបាលទៅដល់ផ្ទះរបស់ជនសង្ស័យ ។ ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៤នាក់ ស្រី០០នាក់ មានឈ្មោះដូចខាងក្រោម ៖
ទី១ .ឈ្មោះ ម៉ាឡា ណា ភេទប្រុស អាយុ ១៩​ឆ្នាំ ជនជាតិ ព្នងមុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិកោះម្យើលក្រោម ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលអវិជ្ជមាន (-) ។ ទី២ .ឈ្មោះ ងិល ហុង ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ព្នង មុខរបរ មិនពិតប្រាកដបច្ចុប្បន្នរស់នៅភូមិកោះម្យើលក្រោម ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលអវិជ្ជមាន(-)។ ទី៣ .ឈ្មោះ ហេង សេងហាប់ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់​នៅភូមិកោះម្យើលក្រោម ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)។
ទី៤ .ឈ្មោះ ថង ក្រូច ភេទប្រុស អាយុ ១៨ ឆ្នាំជនជាតិព្នង មុខរបរកសិករបច្ចុប្បន្នរស់នៅភូមិកោះម្យើលក្រោម ឃុំណងឃីលិក ស្រុកកោះ​ញែក ខេត្តមណ្ឌលគិរី ។ បានធ្វើតេស្តរកសារធា​តុ​ញៀនទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)។
បានចាប់យកសម្ភារៈវត្ថុតាងរួមមាន៖
១​-ក្រាមពណ៌សថ្លាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនចំនួន ០១កញ្ចប់តូច។
២​-ទូរស័ព្ទដៃ ចំនួន ០២គ្រឿង(ម៉ាកអាយហ្វូនពណ៌ខ្មៅ ០១គ្រឿង,ម៉ាកឃូធែលពណ៌ខ្មៅ០១គ្រឿង) ។
៣​-ម៉ូតូម៉ាកwaveពណ៍ខ្មៅចំនួន១គ្រឿងគ្មានស្លាកលេខ។​ បច្ចុប្បន្នជនសង្ស័យទាំង០៤ នាក់ខាងលើត្រូវបានកម្លាំងជំនាញនៃអធិការ​ដ្ឋាននគរបាលស្រុកកោះញែក កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅអោយកម្លាំង ការិយាល័យប្រឆាំងគ្រឿងញៀន ចាត់ការតាមនីតិវិធីច្បាប់៕