បាត់ដំបង៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៦:០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងបុស្តិ៍នគរបាលរដ្ឋបាលគាស់ក្រឡ នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ បានចុះបង្ក្រាបក្មេងបង្កភាពអនាធិបតេយ្យនៅតាមផ្លូវទីសាធារណ: ០១លើក នៅចំណុច ភូមិព្រៃពពេល ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានឃាត់បានម៉ូតូចំនួន ០១គ្រឿង និងមនុស្សចំនួន ០៣នាក់៖
១-ឈ្មោះ អ៉ិន នាគកា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃពពេល ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មុខរបរសិស្ស អ្នកបើកបរ និងជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខបាត់ដំបង1AL-8501 ។
២-ឈ្មោះ ផេង លីម៉េត ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិទួលបល្ល័ង្គ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មុខរបរសិស្ស (អ្នកជិះកណ្ដាល) ។
៣-ឈ្មោះ ផាន ម៉េងឃុន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មុខរបរកសិករ (ជិះខាងក្រោយ) ។
ក្រោយទទួលបានពត៌មាន កម្លាំងសមត្ថកិច្ចបានធ្វេីការនាំខ្លួនក្មេងទំនេីងខាងលេី មកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ។ បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វេីកិច្ចសន្យា លើក្មេងទំនេីងដែលបង្កភាពអនាធិតេយ្យក្នុងមូលដ្ឋានទាំង០៣នាក់ និងអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតអោយអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញ ដេីម្បីអប់រំបន្ត ចំណែកឯម៉ូតូបានដកហូតរក្សាទុករយ:ពេល ៣ខែនៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ៕