កណ្តាល ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឆេង សំអឿន ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំអនុគណៈកម្មការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ នៃគណៈកម្មការរៀបចំពិធីប្រណាំងទូក នៅក្រុងតាខ្មៅ នៅទីតាំងមាត់ទន្លេក្រុងតាខ្មៅ ក្រោមអធិបតីភាព ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល៕