ឧត្ដរមានជ័យ ៖ នគរបាលក្រុង-ស្រុក រួមនិងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ
បានចុះចែកអត្តសញ្ញាណប័ណ្ណ ធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ-ចុះផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ផលប៉ះពាល់នៃគ្រឿងញៀន និងគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ដល់យុវជន សិស្សានុសិស្ស ដើម្បីបញ្ជៀបការយល់ដឹង ក្នុងន័យរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់នូវសារធាតុញៀន និងបទល្មើសអសន្តិសុខតាមមូលដ្ឋាន។ ក្រៅពីការងារស្នូល កម្លាំងនគរបាលគ្រប់ក្រុង-ស្រុក និងបញ្ជាការវរ:ទាំង២ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ក៏បានត្រៀមកម្លាំងយាមល្បាត ប្រចាំការ២៤សម្រាប់អន្តរាគមន៍ក្នុងហេតុការបន្ទាន់ផ្សេងៗ។ លើសពីនេះកម្លាំងមួយចំនួនក៏បានចេញសម្រួលចរាចរណ៍ជូនសិស្សសាលាឆ្លងផ្លូវពេលចូលនិងចេញពីរៀនផងដែរ៕