General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១២ តុលា មានចំនួន ១១ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន១៨នាក់

Loading

រាជធានីភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន១៨នាក់ (ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេសនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន១៨នាក់ រួមមាន ៖

+ជួញដូរ ៣ករណី ឃាត់ ៦នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៩នាក់(ស្រី ១នាក់)
+បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់(ស្រី ០នាក់)
+ប្រើប្រាស់ ២ករណី ឃាត់ ២នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែតុលា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ១២,១២ក្រាម។
-មេតំហ្វេតាមីន(Wy)= ០,៩៩ក្រាម។
-កេតាមីន(Ke)= ២៨៤១៧០,៣៧ក្រាម។
-អុិចស្តាសុី(mdma)= ៦៥៣៧,៩៩ក្រាម។

លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖

លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៖
Police ៖ ៨អង្គភាព
១ / មន្ទីរ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកKe ២៨៤១៧០,៣៧ក្រាម និងMDMA ៦៥៣៧,៩៩ក្រាម។
២ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣១ក្រាម។
៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់។
៥ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ១នាក់។
៦ / រតនគិរី៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ២,០៥ក្រាម។
៧ / សៀមរាប៖ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់។
៨ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ០,៥១ក្រាម៕