General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១០ តុលា មានចំនួន ៨ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៥នាក់

Loading

រាជធានីភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៥នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៨ករណី ទូទាំងប្រទេសនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ១៥នាក់ រួមមាន ៖

+ជួញដូរ ៣ករណី ឃាត់ ៧នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៤នាក់(ស្រី ០នាក់)
+ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់(ស្រី ១នាក់)វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែតុលា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ៦៣,២៤ក្រាម។
-អុិចស្តាសុី(mdma)= ១៤៤,៧៩ក្រាម។

លទ្ធផលខាងលើ ៣អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៣អង្គភាព

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកMDMA ១៤៤,៧៩ក្រាម។

២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៤៥,១៥ក្រាម។

៣ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ១៨,០៩ក្រាម។