កំពង់ស្ពឺ ៖ ដោយអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨-៩ ខែតុលា ឆ្នាំ ២០២៤ នេះ កងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានចុះបំពេញការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងទូទាំង ខេត្តកំពង់ស្ពឺ ចំនួន ១១មណ្ឌល ក្រុងច្បារមន និងស្រុកសំរោងទង នៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤។
ទោះបីជាមានភ្លៀងធ្លាក់រលឹម ក៏កងកម្លាំងនគរបាលនៅតែបន្តឈរបញ្ជាសម្រួលចរាចរណ៍អនុវត្ដភារកិច្ចដោយការទទួលខុសត្រូវ៕