General Commissariat of National Police
.

កម្លាំងជំនាញអត្តសញ្ញាណកម្ម ចុះបំពេញ​បែបបទ និងថតអត្តសញ្ញាណប័ណ្ណ​ជូនកម្មករកម្មការនី​​នៅ​រោងចក្រកាត់ដេរសំលៀកបំពាក់ តូយ៉ូគិ អឹភែរឹល (ខេមបូឌា) ឯ.ក

Loading

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃអង្គារ ៦កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យជំនាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង​ ​បានសហការជាមួយ​កម្លាំង​អធិការដ្ឋាននគរបាល ស្រុកកំពង់ត្រឡាច និងប៉ុស្តិ៍រដ្ឋបាលចុះបំពេញ​បែបបទ និងថតអត្តសញ្ញាណប័ណ្ណ​ជូនកម្មករកម្មការនី​​នៅ​រោងចក្រកាត់ដេរសំលៀកបំពាក់ តូយ៉ូគិ អឹភែរឹល(ខេមបូឌា) ឯ.ក ស្ថិតនៅក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលហួសសុពលភាព ព្រមទាំងបានបែងចែកកម្លាំងជំនាញចុះថតតាមភូមិផងដែរ៕