General Commissariat of National Police
.

លោកឧត្ដមសេនីយ៍ទោ ខូវ លី ដឹកនាំកម្លាំងចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ របស់គណៈប្រតិភូសម្ព័ន្ធមេត្រីភាព អគ្គីសនីកម្ពុជា និង ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដល់កងកម្លាំងជួរមុខអង្គភាពកងពលតូចថ្មើរជើង៤២ និង វរសេនាតូចនគរបាលការពារព្រំដែនគោក៧០២

Loading

ឧត្ដរមានជ័យ ៖ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង០៩:០០នាទី លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០២ ចំនួន ៦០នាក់ ចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ របស់គណៈប្រតិភូសម្ព័ន្ធមេត្រីភាព អគ្គីសនីកម្ពុជា និង ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដល់កងកម្លាំងជួរមុខអង្គភាពកងពលតូចថ្មើរជើង៤២ និង វរសេនាតូចនគរបាលការពារព្រំដែនគោក៧០២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ (សំរោង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង រ៉ែ និងថាមពល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណ:អភិបាលខេត្តឧត្តរមានជ័យ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ភាជ ធា មេបញ្ជាការរង គណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគ៤,មេបញ្ជាការ-មេបញ្ជាការរង និងកងកម្លាំងសរុបចំនួន ៧០៥នាក់។ ក្នុងពិធីនោះ ឯកឧត្តម បាននាំយកនូវអំណោយមកចែកជូនដល់អង្គភាពទាំងពីរផងដែរ។ ដោយអង្គភាព វរៈ៧០២ ទទួលបាន ៖ មី ៣០០កេសតូច, ត្រីខ ៣០កេស, ប៊ីចេង ៣០កេស, ត្រីងៀត ១០០kg, សាច់ក្រក ១០០kg, ប្រហុក ១០០kg, ទឹកត្រី+ទឹកស៊ីអ៊ីវ ១០០ឡូ, ថវិកាសម្រាប់កសាងអង្គភាព ចំនួន ៥០០០ដុល្លារ ៕