សៀមរាប ៖ ថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចុះត្រួតពិនិត្យ និងដាក់ពង្រាយកម្លាំង ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ ដែលមានមណ្ឌលប្រឡងសរុបចំនួន ១៦មណ្ឌល ស្មើនិង ៤៣៣បន្ទប់ បេក្ខជនសរុបចំនួន ១០៧៣៦នាក់ ស្រី ៦២៥៧នាក់ ៕