General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ចិន នី អមដំណើរឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវបណ្ឌិតអនុរដ្ឋលេខាធិការក្រសួងអប់រំ អញ្ជើញបើកវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ

Loading

ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការគរបាលខេត្តត្បូងឃ្មុំ អញ្ជើញអមដំណើរ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ០៨ តុលា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ខ្នារ ស្ថិតក្នុងភូមិខ្នារ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងនោះដែរ កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុមគ្រូពេទ្យ ការពារសន្តិសុខ របៀបរៀបរយ ដើម្បីធានាសុវត្ថិភាព ជូនបេក្ខជនប្រលង និងកាពារមធ្យោបាយធ្វើដំណើរ ប្រកបដោយសុវត្ថិភាព៕