ស្វាយរៀង ៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង អមដំណើរ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ចូលរួមពិធីបើកប្រធានវិញ្ញាសា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នៅមណ្ឌលប្រឡង ខេត្តស្វាយរៀង។
ក្នុងនោះដែរ កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុមគ្រូពេទ្យ ការពារសន្តិសុខ របៀបរៀបរយ ដើម្បីធានាសុវត្ថិភាព ជូនបេក្ខជនប្រលង និងកាពារមធ្យោបាយធ្វើដំណើរ ប្រកបដោយសុវត្ថិភាព។
សូមបញ្ជាក់៖ ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានជួបហេតុការណ៍ណាមួយ សូមធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទទាន់ហេតុការណ៍ ២៤/២៤ម៉ោង មានដូចខាងក្រោម:
-ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង: 0977780007
-អធិការដ្ឋាននគរបាលក្រុងស្វាយរៀង: 0977780085
-អធិការដ្ឋាននគរបាលក្រុងបាវិត: 0977780086
-អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ: 0977780087
-អធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍: 0977780088
-អធិការដ្ឋាននគរបាលស្រុកស្វាយទាប: 0977780089
-អធិការដ្ឋាននគរបាលស្រុករំដួល: 0977780090
-អធិការដ្ឋាននគរបាលស្រុកចន្ទ្រា: 0977780091
-អធិការដ្ឋាននគរបាលស្រុករមាសហែក: 0977780092៕