កំពត ៖ ថ្ងៃអង្គារ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ យោងតាមផែនការលេខ ០២២ ផ.ក/២៤ ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ របស់ស្នងការនគរបាលខេត្តកំពត ស្តីពីផែនការការពារសន្តិសុខសុវត្ថិភាព ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រចាំឆ្នាំ២០២៤ (៨.៩.១០.២០២៤)។ ស្នងការដ្ឋាននគរបាលខេត្តកំពត បានចាត់តាំង និងប្រើប្រាស់កម្លាំងសរុបចំនួន ២៣៤នាក់ ក្នុងនោះកម្លាំងនគរបាលខេត្តចំនួន ៧៥នាក់ អធិការដ្ឋាននគរបាលក្រុងកំពតចំនួន ៦០នាក់ អធិការដ្ឋាននគរបាលទឹកឈូចំនួន ៤៨នាក់ និងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យចំនួន ៦០នាក់ ដើម្បីការពារសន្តិសុខសុវត្ថិភាព ជុំវិញបរិវេណមណ្ឌលប្រឡង ដែលមានចំនួន៧មណ្ឌល ស្មើនឹង ១៥៤បន្ទប់ រួមមាន៖ នៅក្រុងកំពត ស្រុកទឹកឈូ និងស្រុកអង្គរជ័យ៕