General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា អមដំណើរឯកឧត្តមអភិបាលខេត្តក្រចេះ អញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ

Loading

ក្រចេះ ៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត អមដំណើរឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ នៅមណ្ឌលវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ ក្រុងក្រចេះ។

ជាមួយគ្នានោះលោកឧត្តមសេនីយ៍ទោស្នងការ បានចុះពិនិត្យមើលសកម្មភាពរបស់កងកម្លាំងនគរបាល ដែលកំពុងបំពេញភារកិច្ច ការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ នៅតាមមណ្ឌលប្រឡងនីមួយៗ៕