General Commissariat of National Police
.

នគរបាលខេត្តព្រៃវែង រៀបចំសណ្ដាប់ធ្នាប់សម្រួលចរាចរណ៍ជូនសិស្សានុស្សប្រឡងមធ្យមសិក្សាទុតិយភូមិតាមមណ្ឌលនានាក្នុងខេត្តព្រៃវែង

Loading

ខេត្តព្រៃវែង ៖ នៅថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ដែលជាថ្ងៃទី១ នៃការប្រឡងមធ្យមសិក្សាទុត្តិយភូមិ ឆ្នាំ២០២៤  កម្លាំងនគរបាលខេត្តព្រៃវែង បានចុះសម្រួលចរាចរណ៍ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនសិស្សានុសិស្សដែលមកប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ ទាំងពេលចូល និងក្រោយពេលចេញពីប្រឡង ដើម្បីបង្កភាពងាយស្រួល និងមានសណ្ដាប់ធ្នាប់ល្អ អំឡុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ព្រមទាំងបានជួយការពារមធ្យោបាយយានជំនិះគ្រប់ប្រភេទ នៅតាមមណ្ឌលប្រឡង ទូទាំងខេត្តព្រៃវែង ដែលមានចំនួន ១៥មណ្ឌល គឺនៅក្រុងព្រៃវែង ៧មណ្ឌល, ស្រុកស្វាយអន្ទរ ៣មណ្ឌល និងស្រុកបាភ្នំ ៣មណ្ឌល ស្រុកពាមករក៍ចំនួន ២មណ្ឌល។

សូមបញ្ជាក់ថា កម្លាំងនគរបាលខេត្តព្រៃវែង បានចុះការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ តាមគោលដៅមណ្ឌលប្រលងនីមួយៗ និងអនុវត្តបេសកកម្មនេះ ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានារក្សាការពារឱ្យបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យការប្រឡងប្រព្រឹត្តទៅបានដោយល្អប្រសើរ៕