General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ បញ្ចុះចំកម្លាំងសហការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

Loading

កែប ៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានរៀបចំកម្លាំងចុះសហការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ស្ថិតនៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ក្រុងកែប ខេត្តកែប។

ការបើកវិញ្ញាសាប្រឡងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដែលមានមណ្ឌលប្រឡង ចំនួន២ ស្មើនិង១៣បន្ទប់ បេក្ខជនចូលរួមប្រឡង ចំនួន២៩៦នាក់ ស្រី១៧២នាក់ (ថ្នាក់វិទ្យាសាស្ត្រ ៣បន្ទប់ បេក្ខជន ចំនួន៥៦នាក់ ស្រីចំនួន៣៤នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន១០បន្ទប់ បេក្ខជន ចំនួន២៤០នាក់ ស្រីចំនួន ១៣៨នាក់) មិនមកប្រឡង ចំនួន៤នាក់ ប្រុស មិនដឹងមូលហេតុ។

អំពីបញ្ហាស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពទូទៅជុំវិញមណ្ឌលប្រឡង នៅព្រឹកនេះមានរបៀបរៀបរយនិងសុវត្ថិភាពល្អ ពុំមានអ្វីកើតឡើងគួរកត់សម្គាល់ឡើយ៕