General Commissariat of National Police
.

តំណាងលោកឧត្តមសេនីយ៍ទោ មាស លឹមតុង អញ្ជើបើកវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍

Loading

ព្រះវិហារ៖ ថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៤ ស្នងការដ្ឋាននគរបាលខេត្តបាន បើកវគ្គបំប៉នជំនាញរយៈពេលខ្លី (រយៈពេល ១៥ថ្ងៃ) ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ប៉ែន ចាន់ណា អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល តំណាងលោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រតិភូអមដំណើរ និងលោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការផែនការងារសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត និងលោកស្នងការរងជំនួយការដឹកនាំការងារកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកអធិការ អធិការរងនគរបាលក្រុង/ស្រុកទាំង០៨ លោកអភិបាលរង ក្រុង/ស្រុកទាំង ០៨ លោក លោកស្រីមេឃុំ ចៅសង្កាត់ទាំង៥១ ឃុំ/សង្កាត់ និងសិក្ខាកាមសរុបទាំងអស់ចំនួន ២១០នាក់ ស្រី៦០នាក់។

កិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងផែនការងារសេនាធិការ អានរបាយការណ៍ស្វាគមន៍ជូនគណៈអធិបតី ។

មតិបូកសរុប និងសំណេះសំណាលក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ប៉ែន ចាន់ណា អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានមានប្រសាសន៍ថា ការបើវគ្គបំប៉ននេះគឺមានគោលបំណងពង្រឹងប្រសិទ្ធភាពការងារកិច្ចការរដ្ឋបាល ការងារ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់អាជ្ញាធរមូលដ្ឋាន ដល់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីឲ្យកាន់តែយល់ច្បាស់ពីតួនាទីភារកិច្ចរបស់ខ្លួន មានក្រមសីលធម៍វិជ្ជាវៈល្អ គោរពវិន័យ មានទំនួលខុសត្រូវខ្ពស់ ក្នុងការបម្រើប្រជាពលរដ្ឋ និងទប់ស្កាត់រាល់បទល្មើសដែលកើតមានឡើងជាយថាហេតុ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ជាពិសេសជំរុញដល់ការសហការរវៀងអាជ្ញាធរមូលដ្ឋាន មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់រដ្ឋបាលខេត្ត ដែលមានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង និងស្រុក នឹងរដ្ឋបាលឃុំ សង្កាត់ បានខិតខំដោយឆន្ទះមោះមុតក្នុងការអនុវត្តវិធានការ ផែនការផ្សព្វផ្សាយ អប់រំណែនាំទិសដៅទប់ស្កាត់បទល្មើសគ្រប់រូបភាពឲ្យបានទាន់ពេលវេលា ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរាបរយសង្គម នឹងសុខដុមរមនាបានល្អប្រសើរជូនប្រជាពលរដ្ឋក្នុងឃុំ សង្កាត់ ។