General Commissariat of National Police
.

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ជួយសម្រួលចរាចរណ៍ជូនដល់សិស្សានុសិស្ស ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ

Loading

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ និងផែនការច្បាស់លាស់ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កងកម្លាំងនគរបាលចំណុះផែនការងារជំនាញ សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង និងកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុករលាប្អៀរ ចុះជួយសម្រួលចរាចរណ៍ជូនដល់ប្អូនៗសិស្សានុសិស្ស ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ នាសម័យប្រឡង ៨ តុលា ២០២៤ នៅតាមមណ្ឌលប្រឡងនីមួយផងដែរ៕