General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត អញ្ជើញចូលរួមត្រួតពិនិត្យ និងបើកហិបវិញ្ញាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងសាលាបឋមសិក្សាគំរូក្រុង នៅក្រុងកំពង់ឆ្នាំង

Loading

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញអមដំណើរ ឯកឧត្ដមកិត្តិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ និងឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណអភិបាលខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យ និងបើកហិបវិញ្ញាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ០៨ តុលា ២០២៤ នៅមណ្ឌលប្រឡងសាលាបឋមសិក្សាគំរូក្រុង ស្ថិតនៅក្រុងកំពង់ឆ្នាំង៕