General Commissariat of National Police
.

លោកឧតម្តសេនីយ៍ត្រី អ៊ុក ម៉ាប់ អញ្ជើញចូលរួមប្រគល់ប្រាក់គោលនយោបាយរបបសន្តិសុខសង្គម ប្រាក់ឧបត្ថម្ភមួយលើកដំបូង និងប្រាក់បូជាសពជូនគ្រួសារសពអតីតយុទ្ធជនចំនួន ០៦គ្រួសារ

Loading

ប៉ៃលិន៖ថ្ងៃចន្ទ ៥ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៨និង៣០នាទីព្រឹក លោកឧតម្តសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ព្រមទាំងមន្រ្តីក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីប្រគល់ប្រាក់គោលនយោបាយរបបសន្តិសុខសង្គម ប្រាក់ឧបត្ថម្ភមួយលើកដំបូងនិងប្រាក់បូជាសពជូនគ្រួសារសពអតីតយុទ្ធជនចំនួន ០៦គ្រួសារ ក្រោមអធិបតីភាព លោកជំទាវ ឡូញ ឈាង អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន ៕