General Commissariat of National Police
.

មនុស្សរាប់ពាន់នាក់ជុំវិញពិភពលោកធ្វើការតវ៉ាចំពោះសង្គ្រាមតំបន់មជ្ឈិមបូព៌ា ខណៈថ្ងៃគម្រប់ខួប០៧ តុលាជិតមកដល់ 

Loading

PARIS/WASHINGTON, Oct 6 (Reuters) –  កាលពីថ្ងៃសៅរ៍ ក្រុមបាតុកររាប់ពាន់នាក់បានដើរដង្ហែតាម ដងផ្លូវក្នុងទីក្រុងធំៗជុំវិញពិភពលោក ដើម្បីទាមទារឱ្យបញ្ចប់ការបង្ហូរឈាមនៅតំបន់ហ្គាហ្សា និងនៅតំបន់ មជ្ឈិមបូព៌ាដែលកំពុងកើនឡើង នៅមុនថ្ងៃគម្រប់ខួបដំបូងនៃការវាយប្រហារដ៏សាហាវរបស់ក្រុមហាម៉ាស់ ទៅលើអ៊ីស្រាអែល។

បាតុករគាំទ្រប៉ាឡេស្ទីនប្រហែល ៤០.០០០នាក់បានដើរកណ្តាលទីក្រុងឡុងដ៍ ខណៈដែលមនុស្សរាប់ពាន់ នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងប៉ារីស, រ៉ូម, ម៉ានីល, ខេបថោន និងទីក្រុងញូវយ៉ក។ បាតុកម្មក៏ត្រូវបានធ្វើ ឡើងនៅជិតសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែល ក្នុងយុទ្ធនាការយោធានៅតំបន់ហ្គាហ្សា និងលីបង់ផងដែរ។

ក្រុមអ្នកតវ៉ានៅ Times Square ទីក្រុងញូវយ៉កបានស្រែកពាក្យថា “ហ្គាហ្សា, លីបង់ អ្នកនឹងក្រោកឡើង ហើយប្រជាជននឹងនៅក្បែរអ្នក”។ ពួកគេបានកាន់បដាទាមទារឱ្យមានការដាក់ទណ្ឌកម្មអាវុធប្រឆាំងនឹងអ៊ីស្រាអែល។

សង្គ្រាមនៅតំបន់ហ្គាហ្សាបានឆាបឆេះឡើងនៅពេលដែល ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនបានវាយ ប្រហារភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។

 

Thousands around the world protest Middle East war as Oct 7 anniversary nears

PARIS/WASHINGTON, Oct 6 (Reuters) – Thousands of protesters took to the streets in major cities around the world on Saturday demanding an end to bloodshed in Gaza and the wider Middle East ahead of the first anniversary of the deadly Hamas attack on Israel.

About 40,000 pro-Palestinian demonstrators marched through central London, while thousands gathered in Paris, Rome, Manila, Cape Town and New York City. Demonstrations were also held near the White House in Washington, protesting against U.S. support for Israel in military campaigns in Gaza and Lebanon.

Protesters at New York’s Times Square chanted slogans like: “Gaza, Lebanon you will rise, the people are by your side.” They held banners demanding an arms embargo against Israel.

The war in Gaza was triggered when Palestinian Hamas militants attacked southern Israel on Oct. 7, 2023, killing 1,200 people and taking about 250 as hostages, according to Israeli tallies.

[1]https://www.reuters.com/world/middle-east/anniversary-gaza-war-draws-thousands-pro-palestinian-protesters-around-world-2024-10-05/