General Commissariat of National Police
.

ប្រទេសចិន និងកូរ៉េខាងជើងប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងទ្វេភាគី និងប្តេជ្ញា បង្កើនកិច្ចសហប្រតិបត្តិការ

Loading

SEOUL, Oct 6 (Reuters) – ទីភ្នាក់ងារសារព័ត៌មានរបស់ទីក្រុងព្យុងយ៉ាង KCNA បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ មេដឹកនាំចិន និងកូរ៉េខាងជើងបានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងឱកាសខួប លើកទី៧៥ នៃទំនាក់ទំនងការទូត។

ប្រធានាធិបតីចិនលោកស៊ី ជីងពីង បាននិយាយនៅក្នុងសាររបស់លោកទៅកាន់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនថា “ខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងចិន-កូរ៉េខាងជើង”។

លោកស៊ីបាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្ត “សរសេរជំពូកថ្មី” នៃទំនាក់ទំនង តាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។ គួរបញ្ជាក់ផងដែរថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំ បំផុតរបស់កូរ៉េខាងជើង។

ប្រទេសទាំង២ បានចែករំលែកនូវប្រវត្តិសាស្ត្រ០១ ចាប់ពីការគាំទ្ររបស់ទីក្រុងប៉េកាំងចំពោះទីក្រុងព្យុង យ៉ាងក្នុងអំឡុងសង្គ្រាមកូរ៉េកាលពីឆ្នាំ១៩៥០ ដល់ ១៩៥៣ ដែលបណ្តាលឱ្យមានការបង្កើតកូរ៉េខាងជើង និងកូរ៉េខាងត្បូង។

ប៉ុន្តែចិនបានប្រតិកម្មដោយប្រុងប្រយ័ត្នក្នុងខែមិថុនា ពេលដែលលោកគីមបានពង្រឹងទំនាក់ទំនងកាន់តែស៊ី ជម្រៅជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីន។ ហើយនៅឆ្នាំនេះ កូរ៉េខាងជើង និងរុស្ស៊ីបានចុះហត្ថលេខាលើ សន្ធិសញ្ញាយុទ្ធសាស្ត្រ ដែលមានទាំងការការពារគ្នាទៅវិញទៅមក។

 

China, North Korea mark 75th anniversary of ties with vows of cooperation

SEOUL, Oct 6 (Reuters) – The leaders of China and North Korea vowed on Sunday to enhance bilateral cooperation on the 75th anniversary of diplomatic relations between the two countries, Pyongyang’s state news agency KCNA reported.

“I attach great importance to the development of the China-DPRK relations,” China’s President Xi Jinping said in his message to North Korean leader Kim Jong Un, using the initials for North Korea’s official name, the Democratic People’s Republic of Korea.

Xi said China was ready to continue to “write a new chapter” of relations through strengthened communications and cooperation.

China is by far North Korea’s largest trading partner. The two share a history going back to Beijing’s support of Pyongyang during the 1950-1953 Korean War that resulted in the formation of North and South Korea.

But China reacted guardedly in June as Kim deepened ties with Russian President Vladimir Putin. This year, North Korea and Russia signed a strategic treaty that includes mutual defence elements.

[1]https://www.reuters.com/world/asia-pacific/china-north-korea-mark-75th-anniversary-ties-with-vows-cooperation-2024-10-05/