General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារមណ្ឌលប្រឡងសញ្ញាបត្រទុតិយភូមិ និងផ្សព្វផ្សាយការងារសំខាន់ៗមួយចំនួន

Loading

កណ្តាល ៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារមណ្ឌលប្រឡងសញ្ញាបត្រទុតិយភូមិ និងផ្សព្វផ្សាយការងារសំខាន់ៗមួយចំនួន នៅបន្ទប់គណៈស្នងការ និងមានសមាភាពចូលរួម៖ លោកស្នងការរងផែនការងារជំនាញ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ និងលោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ៕