រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្ដឹងពីឈ្មោះ WONG SHEE MENG ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិម៉ាឡេស៊ី តំណាងអោយឈ្មោះ WONG LIANG HANG ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិម៉ាឡេស៊ី ប្តឹងឈ្មោះ FRANK GODWIN ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិអាមេរិក និងបក្ខពួក ពីបទ ឆបោក។
បន្ទាប់ពីទទួលពាក្យបណ្តឹង ពីជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៣ ខែញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៩៖៣០នាទី លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ ដោយធ្វើការកំណត់បានមុខសញ្ញា រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ SAM SIEH TATUS អាយុ៤៦ឆ្នាំ ជនជាតិលីបេរី និងឈ្មោះ PETER MANYOUGAR ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិលីបេរី នៅចំណុចបណ្តោយផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ បាននាំមកកាន់នាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕