General Commissariat of National Police
.

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ចុះពិនិត្យការសាងសង់អគារទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី១ និងបន្តជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី

Loading

រតនគិរី ៖ បន្ទាប់ពីសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១០២៤ រួចមកនៅព្រឹកថ្ងៃដដែល ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះពិនិត្យការសាងសង់អគារទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី១ និងបន្តជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងជូនពរពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលកំពុងឈរជើងយ៉ាងអង់អាចការពារអធិបតេយ្យជាតិ បូរណភាពទឹកដី។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានជូនពរដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ សូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនប្រទេសជាតិមាតុភូមិ៕